Archive

Archive for the ‘Khmer View’ Category

បញ្ជីរាយនាមប្រាសាទខ្មែរ

November 18, 2009 Leave a comment


បញ្ជីរាយនាមប្រាសាទខ្មែរ


ដោយសព្វវចនាធិប្បាយសេរីវិគីភីឌា
ខាងក្រោមនេះជាបញ្ជីរាយនាមប្រាសាទខ្មែរមួយចំនួន ដែលមាននៅប្រទេសកម្ពុជា ថៃ ឡាវ វៀតណាម ។


ប្រាសាទខ្មែរលើទឹកដីកម្ពុជា

ប្រាសាទភាគច្រើនស្ថិតនៅខេត្តសៀមរាប។ ប្រាសាទដែលមិនស្ថិតនៅខេត្តសៀមរាប ត្រូវបានបញ្ជាក់ឈ្មោះទីតាំងនៅក្នុងវង់ក្រចក។ រាយនាមប្រាសាទត្រូវបានតំរៀបតាមលំដាប់អក្ខរក្រមខ្មែរ។

១- ប្រាសាទកោះកេរ (ខេត្តព្រះវិហារ)
២- ប្រាសាទក្រវាន់
៣- ប្រាសាទក្រោលគោ
៤- ប្រាសាទកុដិគូរ
៥- ប្រាសាទកុដ្តិស្វរៈ (ខេត្តសៀមរាប)
៦- ប្រាសាទគុហនគរ (ខេត្តកំពង់ធំ)
៧- ប្រាសាទកំពង់ព្រះ
៨- ប្រាសាទគុកព្រីងជ្រុំ (ខេត្តកំពង់ចាម)
៩- ប្រាសាទគោកបេង (ខេត្តព្រះវិហារ)
១០- ប្រាសាទចៅសាយទេវតា
១១- ប្រាសាទ​ចៅស្រី​វិបុល
១២- ប្រាសាទជប់ពល (ខេត្តតាកែវ)
១៣- ប្រាសាទដំបងដែក
១៤- ប្រាសាទថ្មបាយក្អែក
១៥- ប្រាសាទតាកែវ
១៦- ប្រាសាទតានៃ
១៧- ប្រាសាទតាព្រហ្ម
១៨- ប្រាសាទតាព្រហ្ម (ខេត្តតាកែវ)
១៩- ប្រាសាទតាមាន់ធំ​(ខេត្តឧត្ដរមានជ័យ)
២០- បា្រសាទតាមាន់តូច​(ខេត្តឧត្ដរមានជ័យ)
២១- បា្រសាទតាក្របី​(ខេត្តឧត្ដរមានជ័យ)
២២- ប្រាសាទតាសោម
២៣- ប្រាសាទត្រពាំងផុង
២៤- ប្រាសាទទ
២៥- ប្រាសាទទេពប្រណម្យ
២៦- ប្រាសាទទន្លេស្ងួត
២៧- ប្រាសាទធម្មនន្ត
២៨- ប្រាសាទនរាយ (ខេត្តព្រះវិហារ)
២៩- ប្រាសាទនាគព័ន្ធ
៣០- ប្រាសាទនាងខ្មៅ (ខេត្តតាកែវ)
៣១- ប្រាសាទបក្សីចាំក្រុង
៣២- ប្រាសាទបន្ទាយក្តី
៣៣- ប្រាសាទបន្ទាយឆ្មារ (ខេត្តបន្ទាយមានជ័យ)
៣៤- ប្រាសាទបន្ទាយធំ
៣៥- ប្រាសាទបន្ទាយព្រៃ
៣៦- ប្រាសាទបន្ទាយសំរែ
៣៧- ប្រាសាទបន្ទាយស្រី
៣៨- ប្រាសាទ​បាកាន ស្រុក​កំពង់​ស្វាយ (ខេត្តកំពង់ធំ) (ប្រាសាទ​នេះ ពួក​បស្ចិម​ប្រទេស​ហៅ​ដោយ​ច្រឡំ​ថា ព្រះ​ខ័ន​កំពង់​ស្វាយ)
៣៩- ប្រាសាទបាគង (ក្រុមប្រាសាទរលួស)
៤០- ប្រាសាទបាតជុំ
៤១- ប្រាសាទបាណន់ (ខេត្តបាត់ដំបង)
៤២- ប្រាសាទបាពួន
៤៣- ប្រាសាទបាយ័ន
៤៤- ប្រាសាទបាសែត (ខេត្តបាត់ដំបង)
៤៥- ប្រាសាទបឹងមាលា
៤៦- ប្រាសាទប្រែរូប
៤៧- ប្រាសាទព្រៃ
៤៨- ប្រាសាទព្រៃក្មេង
៤៩- ប្រាសាទព្រៃប្រាសាទ
៥០- ប្រាសាទព្រះខ័ន
៥១- ប្រាសាទព្រះគោ (ក្រុមប្រាសាទរលួស)
៥២- ប្រាសាទព្រះធាតុបារាយណ៍ (ខេត្តកំពង់ចាម)
៥៣- ប្រាសាទព្រះប៉ាលីឡៃ
៥៤- ប្រាសាទព្រះពិធូ
៥៥- ប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ)
៥៦- ប្រាសាទភូមិប្រាសាទ

៥៧- ប្រាសាទភ្នំក្រវាន់
៥៨- ប្រាសាទភ្នំក្រោម
៥៩- ប្រាសាទភ្នំជីសូរ (ខេត្តតាកែវ)
៦០- ប្រាសាទភ្នំធំ
៦១- ប្រាសាទភ្នំបាខែង
៦២- ប្រាសាទភ្នំបាណន់ (ខេត្តបាត់ដំបង)
៦៣- ប្រាសាទភ្នំបាសិទ្ឋ
៦៤- ប្រាសាទភ្នំជើងព្រៃ (ខេត្តកំពង់ចាម)
៦៥- ប្រាសាទភ្នំបូក
៦៦- ប្រាសាទភ្នំព្រលាន (ខេត្តព្រះវិហារ)
៦៧ - ប្រាសាទមានជ័យ
៦៨- ប្រាសាទមេបុណ្យខាងកើត
៦៩- ប្រាសាទមេបុណ្យខាងលិច
៧០- ប្រាសាទយាសពាន (ទន្លេបាទី)
៧១- ប្រាសាទយាយពៅ (ខេត្តតាកែវ)
៧២- ប្រាសាទរោងរមុង
៧៣- ប្រាសាទលាក់នាង
៧៤- ប្រាសាទលលៃ (ក្រុមប្រាសាទរលួស)
៧៥- ប្រាសាទល្បើក
៧៦- ប្រាសាទវត្តខ្នារ
៧៧- ប្រាសាទវត្តព្រះធាតុថ្មដា (ខេត្តកំពង់ចាម)
៧៨- ប្រាសាទវត្តឯកភ្នំ (ខេត្តបាត់ដំបង)
៧៩- ប្រាសាទវិមានអាកាស
៨០- ប្រាសាទស្នឹង (ខេត្តបាត់ដំបង)
៨១- ប្រាសាទសំបូរព្រៃគុប (ខេត្តកំពង់ធំ)
៨២- ប្រាសាទស្រឡៅ
៨៣- ប្រាសាទស្វាយព្រាហ្មណ៍
៨៤- ប្រាសាទហាន់ជ័យ (ខេត្តកំពង់ចាម)
៨៥- ប្រាសាទអកយំ
៨៦- ប្រាសាទអង្គរវត្ត
៨៧- ប្រាសាទអណ្ដែត
៨៨- លានជល់ដំរី
៨៩- លានស្ដេចគម្លង់
៩០- ស្ពានថ្ម
៩១- ស្រះស្រង់


ប្រាសាទខ្មែរលើទឹកដីថៃ

១- ប្រាសាទពិមាយ (ปราสาทหินพิมาย) (សៀមអានថា ភិម៉ាយ មកពីសំស្ក្រឹត វិមាយ « គ្មានមាយា » ជាព្រះនាមរបស់ព្រះពុទ្ធ ១ ព្រះអង្គ) ខេត្តនគររាជសីមា (គោរាជ) (Prasat Phimai, Khorat Province)
២- ប្រាសាទភ្នំរុង (ปราสาทหินพนมรุ้ง) (ពាក្យថា រុង ជាពាក្យខ្មែរបុរាណ មានណ័យថា « ធំ ») ខេត្តប៊ុរីរ៉ាំ (បុរីរម្យ) (Prasat Phnom Rung, Buriram Province)
៣- បា្រសាទមឿងតាំ (ปราสาทเมืองต่ำ) (Prasat Muang Tam, Buriram Province)

៤- បា្រសាទភ្នំវ៉ាន់ (ปราสาทพนมวัน) ខេត្តនគររាជសីមា (គោរាជ) (Prasat Phnom Wan, Khorat Province)
៥- បា្រសាទស្ដុកកក់ធំ ខេត្តស្រះកែវ (Prasat Sdok Kok Thom, Sakeo Province)
៦- បា្រសាទមឿងសិង្ហ ខេត្តកាញ្ចនបុរី (Prasat Muang Sing, Kanchanaburi Province)
៧- បា្រសាទភូមិសម្បូណ៌ ខេត្តស៊ីសៈកេត (Prasat Ban Sambo, Sisaket Province)
៨- បា្រសាទនាងរាំ ខេត្តនគររាជសីមា (គោរាជ) (Prasat Hin Nang Ram, Khorat Province)
៩- បា្រសាទបា្រង្គគូ ខេត្តស៊ីសៈកេត (Prasat Prang Ku, Sisaket Province)
១០- បា្រសាទស៊ីខរភូមិ ខេត្តសុរិន្ទ (Prasat Si Khoraphum, Surin Province)


ប្រាសាទខ្មែរលើទឹកដីលាវ

១- ប្រាសាទវត្តភូ ឬប្រាសាទវត្តភ្នំ


ប្រាសាទខ្មែរលើទឹកដីវៀតណាម

១- ប្រាសាទប្រាំល្វែង ភាសាវៀតណាមហៅតំបន់ដែលជាទីតាំងនៃប្រាសាទនេះថា ថាបមឿយ (Tháp Mười) ។
Categories: Khmer View, Tutorial Tags: ,

AddThis – Get Your Button Code

November 13, 2009 Leave a comment

ការប្តូរលំដើមខ្មែរយូនីកូដ (Default Khmer Un icode Font) នៅលើ IE (Internet Explorer)

November 7, 2009 2 comments

ការប្តូរលំដើមខ្មែរយូនីកូដ (Default Khmer Unicode Font) នៅលើ IE (Internet Explorer)

រូបខាងក្រោមនេះ គឺបង្ហាញពីទ្រង់ទ្រាយអក្សរខ្មែរយូនីកូដក្នុងលំនាំ Khmer Mool1 ។

image00110

ដើម្បីប្តូរលំនាំទ្រង់ទា្រយអក្សរខ្មែរយូនីកូដពី Khmer Mool1 ទៅជាទ្រងទ្រាយអក្សរខ្មែរយូនីកូដផ្សេងៗទៀតនោះ អ្នកអាចមនុវត្តដូចខាងក្រោម៖

១- ចុចលើ Tools Menu បន្ទាប់មកជ្រើសរើសយក Internet Options

image0026

២- លទ្ធផលនឹងបង្ហាញដូចខាងក្រោម៖

- បន្ទាប់មកចុចលើប៊ូតុង Fonts

image0037

៣- លទ្ធផលនឹងបង្ហាញដូចខាងក្រោម៖

image0046

- ប្តូរលក្ខណៈលំនាំភាសាពី Latin based (រឺ ភាសារផ្សេងៗទៀត) ទៅជាភាសា Khmer (ខ្មែរ)

image0054

- លទ្ធផលនឹងបង្ហាញដូចខាងក្រោម៖

image0064

៤- ប្តូរទ្រង់ទា្រយអក្សរខ្មែរយូនីកូដតាមលំនាំ Khmer Mool1ទៅជា Khmer OS System

៥- ចុចប៊ូតុង OK

image0074

- លទ្ធផលនឹងបង្ហាញដូចខាងក្រោម៖

image0083

Categories: Khmer View, Tutorial Tags:

ប្រាសាទព្រះវិហារ

November 6, 2009 Leave a comment

image0015

Categories: Khmer View Tags: ,

ការតម្លើងខ្មែរយូនីកូដ

November 6, 2009 Leave a comment

ការតម្លើងខ្មែរយូនីកូដ

នៅក្នុងការតម្លើងខ្មែរយូនីកូដ គឺតម្រូវអោយមានឌីស WINDOW សម្រាប់ដាក់ចូលក្នុងម៉ាស៊ីន ដើម្បីទាញយកឯកសារចាំបាច់មួយចំនួនមកប្រើ ហើយឯកសារនោះគឺ i386 ។ មូលហេតុដែលតម្រូវអោយមាន i386 ព្រោះថាវាជាប់ទាក់ទងនឹងការតម្លើង សមាសធាតុផ្សេងៗរបស់ភាសានៅលើ WINDOW “Install file complex script and right-left language (including Thai)” ។

ក្នុងករណីមិនមានឌីស Window អ្នកអាចទាញយកឯកសារ i368 និង ខ្មែរយូនីកូដពីតំណភ្ជាប់ខាងក្រោម៖

image0019

image0025

របៀបតម្លើងខ្មែរយូនីកូដ

១-ចុចលើ Start រួចជ្រើសយក Run

២-វាយពាក្យ Control Panel ក្នុងប្រអប់ រួចចុច OK

image0036

២-ផ្ទាំង Control Panel នឹងបង្ហាញដូចរូបខាងក្រោម

-បន្ទាប់មកជ្រើសយក Date, Time, Language and Regional Options

image0045

៣-ផ្ទាំង Date, Time, Language and Regional Options នឹងបង្ហាញដូចរូបខាងក្រោម

- បន្ទាប់មកជ្រើសយក Add other Languages image0053

៤-ផ្ទាំង Regional and Language Options នឹងបង្ហាញដូចរូបខាងក្រោម

- បន្ទាប់មកជ្រើសយក Install file complex script and right-left language (including Thai)

៥-ផ្ទាំង Install Supplemental Language Support នឹងបង្ហាញដូចរូបខាងក្រោម

- ចុចលើ OK

image0082

៥-ចុចលើ Apply

- ចុចលើ OK

Categories: Khmer View, Tutorial Tags:

កាលប្រវត្តិរបស់ប្រទេសកម្ពុជា

November 6, 2009 Leave a comment

កាលប្រវត្តិរបស់ប្រទេសកម្ពុជា

(ឯកសារ៖កាសែត)

ចាប់ពីសតវត្សរ៍ទី១
ប្រទេសកម្ពុជាកាន់សាសនាហិណ្ឌូដែលនាំចូលមកក្នុងប្រទេសតាមរយៈ ការធ្វើជំនួញជាមួយជនជាតិឥណ្ឌា។

ចាប់ពីសតវត្សរ៍ទី៦ដល់សតវត្សរ៍ទី៨:
នគចេនឡា ​ត្រូវបានបែងចែកជាអាណាខែត្រតូចៗជា​ច្រើន​ហើយ​អាណា​​ខែត្រ​ទាំង​នោះជាគូ​ ប្រជែងនឹងគ្នា​ដែ​ល​ជា​ឧបសគ្គ​រា​រាំង​ដល់​ការ​បង្រួប​បង្រួម​អោយ​ក្លាយ​​ទៅ ​​ជា​​អា​ណាចក្រ​តែ​មួយ។

សតវត្សរ៍ទី៩ដល់សតវត្សរ៍ទី១៣
ព្រះបាទជ័យវរ្ម័នទី២បានធ្វើការបង្រួបបង្រួមអាណាខែត្រតូចៗអោយក្លាយទៅ ជា​អាណាចក្រខែ្មរ។ មហា​ក្សត្រ​ទាំងឡាយ​​ដែល​ស្នង​រាជ្យ​បន្ត​ពី​ព្រះអង្គ​បាន​ធ្វើ​អោ​យ​ អាណាចក្រអង្គររីកចំរើនដល់កំពូល ដោយ​បាន​បន្សល់​ទុក​នូវ​បា្រង្គ​បា្រសាទ​ជាច្រើន​រហូតមកដល់សម័យក្រោយអង្គរ​។

ពីសតវត្សរ៍ទី១៤ដល់សតវត្សរ៍ទី១៨
ក្រុង ​អង្គ​រ​ត្រូវបានបោះបង់ ហើយព្រះរាជាណាចក្រខ្មែរធ្លាក់ចុះដុនដាប បន្ទាប់​ពី​មាន​សង្រ្គាមដណ្តើមរាជ្យបល្ល័ង្គជាបន្តបន្ទាប់។ ក្នុងពេលធ្វើសង្រ្គាម ស្តេច​ខ្លះ​ទៅ​ពឹង​ប្រទេសសៀម ស្តេច​ខ្លះ​ទៀត​ទៅ​ពឹង​ប្រទេស​អណ្ណាម​ដែល​ជា​ប្រទេស​ជិត​ខាង​ របស់ខ្លួនអោយជួយ ដោយ​សន្យា​កាត់​ទឹក​ដី​អោយ​ទៅ​ប្រទេស​ទាំង​ពី​រ​នោះ​។

ឆ្នាំ​១៨៦៣
អាណាព្យាបាលបារាំងបានបញ្ចប់ការត្រួតត្រាររបស់ប្រទេសសៀម និង​ប្រទេស​វៀតណាម​ម​កលើខែ្មរ និងបានបញ្ចប់ការបែងចែកប្រទេស។ ព្រះរាជាណា​ចក្រ​កម្ពុ​ជា​ដែលធ្លាប់តែមានទឹកដីធំទូលាយនៅសម័យអង្គរ បានរួញមកត្រឹម១០០​ ០០០​​គីឡូម៉ែត្រ​ការ៉េ​។ ក្នុងអំឡុង៩០ឆ្នាំក្រោយមក អាណាព្យាបាលបារាំង​បាន​ប្រែ​ក្លាយ​ បន្តិចម្តងៗទៅជាអាណានិគមបារាំងនៅជ្រោយឥណ្ឌូចិន។

ឆ្នាំ​១៩០៧
បន្ទាប់ពីមានអន្តរាគមន៍ពីទ័ពបារាំងមក ប្រទេស​សៀម​ក៏​ព្រម​ប្រគល់​ខែត្រ​ខ្មែរ​ចំនួន​បី​មកអោយខ្មែរវិញរួមមាន ខែត្របាត់ដំបង សៀមរាប និង​ស៊ីសុផុន​ដែល​រួម​មាន​ផ្ទៃក្រឡា៣០ ០០០គីឡូម៉ែត្រ​ការ៉េ​​។

ឆ្នាំ​១៩៣៩
លោក ​Jules Brévié​ ដែល​ជា​អគ្គទេសាភិបាល​ប្រចាំ​នៅ​ឥណ្ឌូចិន​បាន​កំណត់​ដែន​កោះ នានា ដែលស្ថិតនៅក្នុងឈូងសមុទ្រសៀមចន្លោះប្រទេសខ្មែរ និង​កូស៊ាំងស៊ីន។ ក្រោយមក​ ខ្សែបន្ទាត់​ប្រេវីយេ​ត្រូវ​បាន​ចាត់​ទុក​ជា​ព្រំប្រទល់​ទឹក​រវាង​ ប្រទេសខ្មែរ និងប្រទេសវៀតណាម។

ថ្ងៃទី​២៣ មេសា ១៩៤១
ក្រោយពីព្រះបាទស៊ីសុវត្ថិ មុនីវង្សចូលទីវង្គត់ តំណាង​របប​វីស៊ី​បាន​លើក​ព្រះអង្គ​ម្ចាស់​​នរោត្តម សីហនុ អោយឡើងសោយរាជ្យ។

ថ្ងៃទី​៩​ កញ្ញា ១៩៥៣
បន្ទាប់ពីមាន «ព្រះរាជបូជនីយកិច្ច» ទាមទារឯករាជ្យរបស់ព្រះបាទនរោត្តម សីហនុ ប្រទេសបារាំងបានចរចាផ្ទេរអធិបតេយ្យភាពមកអោយខ្មែរវិញ​។

ថ្ងៃទី​២០ កក្កដា ១៩៥៤
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបានឈានទៅបញ្ចប់អាណានិគមបារាំងនៅឥណ្ឌូចិន​។

ថ្ងៃទី​៣​ មីនា ១៩៥៥
ព្រះបាទនរោត្តម សីហនុ​ បាន​ផ្ទេរ​រាជ្យ​ថ្វាយ​ព្រះបិតា​ព្រះអង្គ​ព្រះ​នាម​ព្រះអង្គ​ម្ចាស់​ សុរាមឹត្រ ហើយទៅបង្កើតគណបក្ស«សង្គមរាស្រ្តនិយម»។ គណបក្ស​នេះ​បាន​ឈ្នះ​ឆ្នោត​ដាច់ នៅខែកញ្ញា ហើយ​ទ្រង់បាន​ជាប់ឆ្នោតជានាយករដ្ឋមន្រ្តី។

ខែមេសា ១៩៦០
ក្រោយពេលព្រះបិតាព្រះអង្គរសោយទីវង្គត់ ព្រះបាទនរោត្តម សីហនុ បដិសេធ​មិន​ឡើង គ្រងរាជ្យបន្តឡើយ ហើយព្រះអង្គបានកាន់តួនាទីជាប្រមុខរដ្ឋ។

ឆ្នាំ​១៩៦៤
ពាក្យ«ខ្មែរក្រហម»ត្រូវបានបង្កើតឡើងដោយព្រះបាទនរោត្តម សីហនុ សម្រាប់​ហៅ​អ្នក​ដែលប្រកាន់ឆ្វេង។

ឆ្នាំ​១៩៦៥
ប្រទេស ​កម្ពុជា​​បានផ្តាច់ទំនាក់ទំនងការទូតជាមួយអាមេរិក។ រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីតោន​ចោទប្រទេសខ្មែរថាលាក់បំពួនពួកវៀតកុង ហើយ​បាន​ផ្តល់​ភ្លើង​ខៀវ​អោយ​ទ័ពអាមេរិកចូលមកតាមចាប់ពួកវៀតកុងនៅលើដីខ្មែរ។

ថ្ងៃទី​១ កញ្ញា​ ១៩៧០
ឧត្តមសេនីយ៍ដឺហ្គោល បាន​ថ្លែង​សន្ទរកថា​នៅ​ទីក្រុង​ភ្នំពេញ​អំពាវ​នាវ​អោយ​អាមេរិក​ដក​ទ័ពចេញពីប្រទេសវៀតណាម។

ថ្ងៃទី​១៨ មីនា​ ១៩៧០
ខណៈពេលដែលព្រះអង្គគង់នៅសហភាពសូវៀត ឧត្តមសេនីយ៍លន់ នល់ និងព្រះអង្គម្ចាស់ស៊ីសុវត្ថិ សិរិមតៈ បានធ្វើរដ្ឋប្រហារទម្លាក់ព្រះអង្គ។ ព្រះអង្គ​បាន​អំពាវនាវពីទីក្រុងប៉េកាំងអោយមានចលនាតស៊ូ។ ព្រះ​អង្គ​​បានប​ង្កើត​រដ្ឋាភិបាល​នៅទីក្រុងប៉េកាំង​ ដោយ​បាន​បញ្ចូលអ្នកប្រកាន់របប​កុម្មុយ​នីស្ត​ ​​ទៅ​ក្នុ​​ង​រដ្ឋាភិបាល​នោះ។ ពេល​នោះ​«រណសិរ្សរួបរួមជាតិកម្ពុជា»​ ត្រូវ​បាន​បង្កើត​ឡើង​ នៅលើទឹកដីខ្មែរដោយមានសមាសភាពក្រុមអ្នកប្រឆាំងនឹងលោកលន់ នល់ ដែលបានសុំការគាំទ្រពីអាមេរិក ប្រទេសថៃ និ​ង​ប្រទេស​វៀត​ណាម​ខាង​ត្បូង​។ សមរភូមិ​ប្រយុទ្ធ​នៅ​ប្រទេស​វៀត​ណាម​បាន​រីក​រាល​ដាល​រហូត​មក​ដល់​ប្រទេស​ កម្ពុជា។ របបរាជា​និយ​ម​បាន​រលាយ​ដោយ​ផ្លាស់​មក​វិញ​នូវ​របប​សាធារណរដ្ឋ​ខ្មែរ។

ឆ្នាំ​១៩៧៣
នៅក្នុងរណសិរ្សរួបរួមជាតិកម្ពុជា សមាស​ភាព​ក្រុម​អ្នក​ប្រកាន់​ឆ្វេង​មាន​ចំនួន​លើស​លប់ និងបានក្តោបក្តាប់រណសិរ្សទាំងមូល។

ថ្ងៃទី​១៧ មេសា ១៩៧៥
ពួក​ខ្មែរក្រហមកាន់កាប់ទីក្រុងភ្នំពេញ និង​បាន​បង្កើត​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​ដឹកនាំដោយសាឡុតស ហៅប៉ុល ពត។

ថ្ងៃទី​៣១​ ធ្នូ ១៩៧៧
បន្ទាប់ពីមានសង្រ្គាមនៅតាមព្រំដែនអស់រយៈពេល២ឆ្នាំ ទំនាក់​ទំនង​ការ​ទូត​រវាង​របបកម្ពុជាប្រជាធិបតេយ្យ និងប្រទេសវៀតណាមត្រូវបានកាត់ផ្តាច់។

ថ្ងៃទី​២ ធ្នូ ១៩៧៨
នៅតំបន់មួយក្បែរស្រុកស្នួលដែលកាន់កាប់ដោយប្រទេសវៀតណាម ខ្មែរ​ជាច្រើន​រយនាក់ដែលប្រឆាំងនឹងរបបប៉ុល ពត បាន​បង្កើត​«រណសិរ្ស​សាមគ្គី​សង្រ្គោះ​ជាតិ​កម្ពុជា»។

ថ្ងៃទី​៧ មករា ១៩៧៩
​ ​ដោយមានអន្តរាគមន៍ពីទ័ពវៀតណាមយ៉ាងច្រើនសន្ធឹកសន្ធាប់ បន្ទាប់​ពី​មាន​សង្រ្គាម​នៅតាមព្រំដែនអស់រយៈពេលមួយឆ្នាំមក របបខ្មែរក្រហមបានដួលរលំ ក្រោយ​ពីកាន់កាប់អំណាចអស់រយៈពេលបីឆ្នាំ ប្រាំបីខែ ម្ភៃថ្ងៃមក។ របប​នេះ​បាន​កាប់សម្លាប់មនុស្សអស់យ៉ាងហោចណាស់មួយលានប្រាំពីរសែននាក់។ មេដឹកនាំរណសិរ្សសង្រ្គោះជាតិកម្ពុជាបានបង្កើតរបបសាធារណរដ្ឋប្រជាមានិត កម្ពុជា។ កម្ពុជាស្ថិតនៅក្រោមការត្រួតត្រារបស់វៀតណាម។

ថ្ងៃទី១៤ វិច្ឆិកា ១៩៧៩
ដោយមានការជំរុញពីសហរដ្ឋអាមេរិក ប្រទេសចិន ប្រទេសអឺរ៉ុប និង​បណ្តា​ប្រទេស​នៅអាស៊ាន មហាសន្និបាទ​អង្គការ​សហ​ប្រជាជាតិ​បាន​បោះ​ឆ្នោត​គាំទ្រ​ក្រុម​ប្រឹក្សា​ សន្តិសុខ​ក្នុង​ការ​ដាក់​ទណ្ឌកម្ម​លើ​ការ​ធ្វើ​អន្តរាគមន៍​របស់​ប្រទេស​ វៀតណាម​លើទឹកដីខ្មែរ។ សេចក្តីសម្រចពីរត្រូវបានធ្វើឡើង និងត្រូវ​បាន​ប្រកាន់​យក​អស់រយៈពេល១០ឆ្នាំ។ សេចក្តី​សម្រេច​ទី​មួយ​គឺ​ខ្មែរ​ក្រហម​ជាតំណាង​សប​ច្បាប់​តែ​មួយ​គត់​របស់​ ប្រទេស​កម្ពុជា​នៅក្នុ​ង​អង្គការ​សហប្រជា​ជាតិ។ សេចក្តីសម្រេចទីពីរគឺហាមផ្តល់ជំនួយដល់ការអភិឌ្ឍន៍ប្រទេសកម្ពុជា។ សម្ព័ន្ធមិត្ត​ខាង​លើ​បាន​បង្កើត​អោយ​មាន​ទ័ព​ខ្មែរ​ក្រហម​ឡើង​វិញ​ដើម្បី​ ធ្វើ​សង្រ្គាម​​បណ្តេញវៀតណាមពីទឹកដីខ្មែរ។

ថ្ងៃទី​៣០ មេសា ១៩៨៩
ក្រោយពីមានការសើរើរដ្ឋធម្មនុញ្ញនៅសម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា ឡើង​វិញ របបនេះបានប្តូរទៅជារដ្ឋកម្ពុជា។

ថ្ងៃទី​២៦ កញ្ញា ១៩៨៩
ការធ្វើមាតុភូមិនិវត្តន៍ទាហានវៀតណាមចុងក្រោយ។

ថ្ងៃទី​២៣ តុលា ១៩៩១
ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពត្រូវបានធ្វើឡើងនៅទីក្រុងប៉ារីស។ ​ រាល់​ឯក​សារ​យោង​ទាក់​ទិន​នឹង​បទ​ឧក្រិដ្ឋ​របស់​ខ្មែរ​ក្រហម​ត្រូវ​បាន​ដក​ ចេញ​ពី​ខ្លឹម​សារ​នៃកិច្ចព្រមព្រៀង។ នៅក្នុង​កិច្ច​ប្រជុំ​រវាងភាគី​ខ្មែរ​ទាំង​បួន​ដែល​បាន​ប្រព្រឹត្ត​ ទៅនៅស្នាក់ការ​ឧត្តមក្រុម​ប្រឹ​ក្សាជាតិ ក្រោម​អធិបតីភាព​របស់​សម្តេច​សីហនុ ឧត្តម​ក្រុមប្រឹក្សា​ជាតិ​បាន​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល ​កម្ពុជា។ ​

ខែមីនា ១៩៩២ ដល់​ វិច្ឆិកា ១៩៩៣
ការចុះបំពេញបេសកកម្មរបស់អាជ្ញាធរបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិ ​ដែលហៅកាត់ថាអ៊ុនតាក់ ដើម្បីរៀបចំការបោះឆ្នោតលើកទីមួយនៅកម្ពុជា ដែលប្រព្រឹត្តទៅនៅខែឧសភា ១៩៩៣។

ថ្ងៃទី​២៤ កញ្ញា ១៩៩៣
ក្រោយពីមានការអនុម័តរដ្ឋធម្មនុញ្ញថ្មី សម្តេចសីហនុ​បាន​ក្លាយ​ជា​ព្រះមហាក្សត្រ​នៃព្រះរាជាណាចក្រកម្ពុជាសាជាថ្មី។​ ពេលនោះ​រដ្ឋាភិបាល​ក្បាល​ម៉ាស៊ីន​ពី​រ​ត្រូវ​បាន​បង្កើតឡើង ដឹកនាំដោយព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និង​លោក​ហ៊ុន សែន។

ថ្ងៃទី៧ កក្កដា ១៩៩៤
រដ្ឋាភិបាលបានប្រកាសដាក់ខ្មែរក្រហមអោយនៅ«ក្រៅច្បាប់»។ រដ្ឋាភិបាល​សុំ​អោយ​អង្គកា​រ​សហ​ប្រជាជាតិ​បង្កើត​តុលាការ​ដើម្បី​ ជំនុំជម្រះ​​មេដឹក​នាំ​របប​កម្ពុជា​ប្រជាធិបតេយ្យ។

ខែកក្កដា​ ១៩៩៧
បន្ទាប់ពីមានភាពមិនចុះសម្រុងគ្នាកាន់តែខ្លាំងឡើងៗទាក់ទិននឹងរឿងចរចាជា មួយ​ខ្មែរក្រហម ការប្រឈមមុខគ្នារវាងកងកម្លាំងស្មោះនឹងលោកហ៊ុន សែន និងកងកម្លាំងស្មោះនឹងព្រះអង្គម្ចាស់រណឫទ្ធិ​ក៏បានផ្ទុះឡើង។ លទ្ធផល​ចុង​ក្រោយ ព្រះអង្គម្ចាស់រណឫទ្ធិត្រូវបាត់បង់តំណែងនាយករដ្ឋមន្រ្តី។

ថ្ងៃទី​១៥​ មេសា ១៩៩៨
មរណភាពរបស់ប៉ុល​ ពត។

ថ្ងៃទី​២៦ កក្កដា ១៩៩៨
គណបក្សប្រជាជនរបស់លោកហ៊ុន ​ សែន ទទួលបាន៤១,៤២%នៃសម្លេងឆ្នោត ចំណែក​ឯគណបក្សហ៊្វុនស៊ិនប៉ិចរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ទទួល​បាន​៣១,៧%​។ គណបក្សទាំង​ពីរ​បាន​ចង​សម្ព័ន្ធភាព​ដើម្បី​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ដែល​ ដឹកនាំដោយលោកហ៊ុន សែន។ គណបក្ស​ទាំង​ពីរ​ចាំបា​ច់​ត្រូវ​តែ​រួប​រួម​ គ្នាដើម្បីឆ្លើយតបទៅនឹងរដ្ឋធម្មនុញ្ញដែលបានចែងថា រដ្ឋាភិបាល​ត្រូវ​ជ្រើស​តាំង​ ឡើងដោយសម្លេងពីរភាគបីនៃចំនួនតំណាងរាស្រ្តបោះឆ្នោតគាំទ្រ។

ខែធ្នូ ១៩៩៨
អតីតទាហានខ្មែរក្រហមជាច្រើនបានចុះចូលជាមួយរដ្ឋាភិបាល។ ខៀវ សំផន​ និងនួន ជា​ ​ត្រូវបានលោកហ៊ុន សែន ទទួលស្វាគមន៍យ៉ាងរាក់ទាក់ក្រៃលែង ក្នុងនាម​ការផ្សះផ្សារជាតិ។

ថ្ងៃទី​៣០ មេសា ១៩៩៩
ប្រទេសកម្ពុជាបានក្លាយជាសមាជិកអាស៊ាន។

ថ្ងៃទី​២៩ មករា ២០០៣
នៅភ្នំពេញ ស្ថានទូតថៃ និងក្រុមហ៊ុនថៃជាច្រើនត្រូវបានដុតបំផ្លាញ បន្ទាប់​ពី​មាន​ ពាក្យចចាមអារ៉ាមថាតារាភាពយន្តថៃម្នាក់និយាយថាអង្គរវត្តជារបស់ថៃ។

ថ្ងៃទី​៦ មិថុនា ២០០៣
កិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និង​អង្គការ​សហប្រជាជាតិ​ស្តី​ពី​ការ​បង្កើត​តុលាកា​ រដើម្បីជំនុំជំរះអតីតមេដឹកនាំខ្មែរក្រហម ត្រូវបានបង្កើតឡើង។

ថ្ងៃទី​២៧ កក្កដា ២០០៣
គណបក្សប្រជាជនឈ្នះឆ្នោតសាជាថ្មី ប៉ុន្តែ​ក្រោយ​ពី​មាន​វិបត្តិ​រដ្ឋធម្មនុញ្ញ​អស់រ​យៈ​ពេល​មួយឆ្នាំ ទើបមាន​រដ្ឋាភិបាល​ចម្រុះ​ដែល​មាន​សមាស​ភាព​គណបក្ស​ប្រជាជន និងគណបក្សហ្វ៊ុនស៊ិនប៉ិន។

ថ្ងៃទី​១១​កញ្ញា​ ២០០៣
ប្រទេសកម្ពុជាក្លាយជាសមាជិកទី១៤៨នៃអង្គការពាណិជ្ជកម្មពិភពលោក។

ថ្ងៃទី​២២ មករា ២០០៤
លោកជា វិជ្ជា មេដឹកនាំចលនាសហជីពកម្មករដែលទើបតែដុះពន្លក និង​ជាស្និទ្ធិ​នឹង​លោកសម រង្ស៊ី ត្រូវឃាតករបាញ់ប្រហារនៅតាមផ្លូវមួយ​នាទីក្រុងភ្នំពេញ។

ថ្ងៃទី​២៩ តុលា ២០០៤
ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី បុត្រារបស់ព្រះបាទនរោត្តម សីហនុ ជាមួយ​នឹង​អគ្គមហេសីព្រះនាមមុនីនាថ ឡើងគ្រងរាជ្យ​បន្ទាប់​ពី​ព្រះបិតា​ព្រះអង្គ​បាន​ដាក់​រាជ្យកា​លពីថ្ងៃទី៧ តុលា។

ថ្ងៃទី​៣​ កុម្ភៈ ២០០៥
ការដកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់តំណាងរាស្រ្តគណបក្សប្រឆាំងបីរូប ក្នុង​នោះមានប្រធានគណបក្សដែលបានចាកចេញទៅបរទេសមុននោះបន្តិច។

ថ្ងៃទី​១០ តុលា ២០០៥
សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន និង​នាយក​រដ្ឋ​មន្រ្តីវៀ​តណា​ម​ចុះ​ហត្ថលេខា​នៅទីក្រុ​ង​ហាណូយ​លើ​ សន្ធិសញ្ញា​បំពេញ​បន្ថែម​ទៅលើ​សន្ធិសញ្ញា​ស្តីពី​ព្រំដែន​ឆ្នាំ​១៩៨៥។ សន្ធិសញ្ញានេះបានបញ្ចប់ជម្លោះដ៏យូរលង់រវាងប្រទេសទាំងពីរ។

ថ្ងៃទី​២២ ធ្នូ ២០០៥
មេដឹកនាំគណបក្សសម រង្ស៊ី ត្រូវ​តុលាការ​កាត់​ទោស​កំបាំង​មុខ​អោយ​ជាប់​ពន្ធនាគា​ររយៈ​ពេល១៨ខែ ដោយយោងលើពាក្យបណ្តឹងចំនួនពីរ មួយ​មក​ពី​គណបក្សហ្វ៊ុនស៊ិនប៉ិច និងមួយទៀតមកពីនាយករដ្ឋមន្រ្តីហ៊ុន សែន។

ថ្ងៃទី​៥​ កុម្ភៈ ២០០៦
ដោយមានការទូលសុំពីសម្តេចនាយករដ្ឋមន្រ្តី ព្រះមហាក្សត្រព្រះបាទនរោត្តម សីហមុនី​ ថ្វាយការលើកលែងទោសដល់លោកសម រង្ស៊ី។

ថ្ងៃទី​១១ កុម្ភៈ ២០០៦
លោកសម រង្ស៊ី ត្រឡប់ចូលស្រុកខ្មែរវិញ បន្ទាប់ពីអវត្តមានមួយឆ្នាំ ក្រោយពី​មាន​ការ​លើកអភ័យឯកសិទ្ធិតំណាងរាស្រ្តរបស់លោក។

ថ្ងៃទី​៣ ​កក្កដា ២០០៦
ចៅក្រមខ្មែរ និង​បរទេស​ត្រូវ​បាន​ជ្រើស​តាំង​ឡើង​សម្រាប់​អង្គជំនុំជម្រះវិសាមញ្ញ​​ក្នុង ​តុលាការ​កម្ពុជា​ (អ.វ.ត.ក) ទទួល​បន្ទុក​កាត់ទោស​​​អតីត​មេដឹក​នាំរ​បប​កម្ពុជា​ប្រជាធិបតេយ្យ និងអ្នកដែលជាប់ចោទពីបទឧក្រិដ្ឋដ៏ធ្ងន់ធ្ងរចន្លោះឆ្នាំ១៩៧៥ និង​១៩៧៩។

ថ្ងៃទី​២១ កក្កដា ២០០៦
តាម៉ុក អតីត​មេបញ្ជាការ​ទ័ព​ជាតិ​នៅ​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដែល​គេ​ដាក់​រហស្ស​ នាមថា​«មេឃាតករ» ទទួលមរណកាលនៅអាយុ៨១ឆ្នាំ។ តាម៉ុក​ត្រូវ​បាន​ចាប់​ខ្លួន​កាលពីខែមីនា ១៩៩៩ ដើម្បីរង់ចាំការកាត់ទោស។

ថ្ងៃទី​៣១ កក្កដា ២០០៧
ឌុច អតីត​ប្រធាន​មន្ទី​រ​ស២១​ជំនាន់​ខ្មែរ​ក្រហម​ដែល​ជាប់​ឃុំឃាំ​ង​ចាប់​តាំង​ ពីខែ​មេសា ១៩៩៩មកនោះ ត្រូវបាន​អង្គជំនុំជំរះវិសាមញ្ញ​កាត់​ទោស​ពីប​ទ​ឧក្រិដ្ឋ​សង្រ្គាម​។ ក្នុងចំណោម​ជន​ជាប់​សង្ស័យ​ចំនួន​៥រូប​ដែល​មាន​ឈ្មោះនៅ​ក្នុង​បញ្ជី​របស់​ សហព្រះរាជអាជ្ញាអមតុលាការដែលមានលក្ខណៈអន្តរជាតិ ឌុច​គឺជា​ជន​ទីមួយ​ដែល​ត្រូវតុលាការធ្វើការចោទប្រកាន់។

ថ្ងៃទី​១៩ កញ្ញា ២០០៧
នួន ជា​ ហៅ«បងធំទីពីរ»​ដែល​ត្រូវ​បាន​គេចា​ត់​ទុក​ថា​ជាអ្ន​ក​បង្កើត​​មនោគម​ វិជ្ជានៃរបបខ្មែរក្រហម ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋ​ប្រឆាំង​នឹង​មនុស្ស​ជាតិ និងបទឧក្រិដ្ឋសង្រ្គាម ក្រោយ​ពី​ត្រូវ​ចាប់​ខ្លួន​នៅនឹ​ង​ផ្ទះលោ​ក​នា​ក្រុង​ប៉ៃលិន​។

បើលោកអ្នកចង់បានព័ត៌មានបន្ថែមសូមអានសៀវភៅរបស់លោករ៉ាអ៊ូល ចេនណា «Les clés du Cambodge»​បោះពុម្ពដោយរោងពុម្ព ​​​Maisonneuve & Larose ឆ្នាំ១៩៩៥ និងសៀវភៅរបស់លោកដេវីត ចេនដ្លឺ «A History of Cambodia » ចុះផ្សាយដោយ Boulder, Westview Pressឆ្នាំ១៩៩២។

Categories: History, Khmer View, Tutorial Tags: ,

កម្ពុជា សៀម កោះហៅទូតរៀងៗខ្លួនឲ្យ ត្រឡប់មកស្រុកវិញ

November 6, 2009 Leave a comment

កម្ពុជាសៀមកោះហៅ​ទូ​តរៀងៗ​ខ្លួន​ឲ្យ​ត្រឡប់​មក​ស្រុក​វិញ​

(ឯកសារ៖ខេមបូឌាអេចបេ្រសញូស៏)

ដោយ : សិរី (ថ្ងៃទី 5 វិច្ឆិកា 2009)

ភ្នំពេញ: ប្រទេស​កម្ពុជានិង​សៀម​បាន​កោះហៅ​ឯកអគ្គរដ្ឋទូត​រៀងៗ​ខ្លួនន​ឲ្យ​វិល​ត្រឡប់​មក​ប្រទេស​វិញ​ដោយ​ពុំ​មាន​ការកំណត់​នៅ​ល្ងាច​ថ្ងៃទី​៥​ខែ​វិច្ឆិកា​នេះ​។

ប្រទេស​កម្ពុជា​បាន​ហៅ​ទូត​របស់ខ្លួន​ពី​បាងកក​ប្រទេស​ឲ្យ​វិលត្រលប់​ មកកម្ពុជា​វិញ ដែល​ចំណាត់ការ​នេះ​បាន​កើតឡើង​បន្ទាប់​ពី​ប្រទេស​សៀម​បាន​កោះហៅ​ទូត​របស់​ ខ្លួន​ពី​កម្ពុជា​មុន​ ។​ ទូត​សៀម​បាន​ចាកចេញ​ពី​កម្ពុជា​ នៅ​វេលា​ម៉ោង​៩​យប់ ខណៈ​ដែល​ទូត​ខែ្មរ​បាន​មកដល់​កម្ពុជា​មុន​ ។​ លោក សុខ អាន ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ប្រាប់​អ្នកកាសែត​នៅ​យប់​ ថ្ងៃ​ដដែល​នេះ​ថា អ្វី​ដែល​បាន​ធ្វើឡើង​នេះ គឺ​បន្ទាប់​ពី​រដ្ឋាភិបាល​សៀម​បានធ្វើ ទើប​កម្ពុជា​សំរេច​ចិត្ត​ធ្វើ​ដូច្នេះ ហើយ​នៅពេល​ណា​ដែល​សៀម​បញ្ជូន​ទូត​របស់ខ្លួន​ត្រឡប់​មក​វិញ​នោះៗ​កម្ពុជា​ក៏​ នឹង​បញ្ជូន​ទូត​របស់​ខ្លួន​ទៅ​វិញ​ដែរ​ ។ ​លោក​បាន​ហៅ​ចំណាត់ការ ​នេះ​ថា ជា​វិធានការ​បរិការធម្មតា​ដែល​បញ្ជាក់​ពី​ជំហរ​របស់​រដ្ឋាភិបាល​និមួយៗ​ ។​

​ ​រដ្ឋាភិបាល​សៀម​ធ្វើ​ដូចនេះ បន្ទាប់​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជាក់​យ៉ាង​ដាច់ណា​ត់​កាលពី​ថ្ងៃ​ទី​៤ ​វិច្ឆិកា ដែល​បញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​នឹង​មិន​ធ្វើ​បត្យាបន័​លោក ថាក់ ស៊ីន ​ទេ ហើយ​បាន​ហៅ​ករណី​លោក​ថា​ក់​ ស៊ីន ថា​ជា​រឿង​នយាបាយ​សុទ្ធសាធ​ ។ ​កម្ពុជា​ក៏​បាន​តែងតាំង លោក ថាក់ ស៊ីន​ ឲ្យធ្វើ​ជា​ទីប្រឹក្សា​ផ្ទាល់​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ជា​ទីប្រឹក្សា​របស់​រាជរដ្ឋាភិបាល​ទទួលបន្ទុក​សេដ្ឋកិច្ច​ ។ ទង្វើ​នេះ​ជា​មូលហេតុ​ធ្វើឲ្យ​សៀម​ច្រឡោត​តោតតូង​ ។​

​ព្រឹត្តការណ៍​នេះ​បានធ្វើឲ្យ​គេ​មើលឃើញ​ថា ទំនាក់ទំនង​ការទូត​ប្រទេស​ទាំង​ពីរ​បាន​ធ្លាក់ចុះ​យ៉ាងគំហុក​ជា​លើក​ទី​២ បន្ទាប់​ពី​ការធ្លាក់ចុះ​បែប​នេះ​បាន​កើត​ម្តង​កាលពី​ខែ​មករា​ ឆ្នាំ​២០០៣ ក្រោយ​ពី​បាតុកម្ម​វាយ​ស្ថានទូត​ថៃ​ដោយសារ​កំហឹង​ដែល​បង្ក​ដោយ​តារាភាពយន្ត​ ថៃ ​រឿង​ប្រាសាទអង្គរវត្ត​រួចមក​ ៕​

Categories: Khmer View, News Tags: ,

ភាសាខ្មែរ

November 5, 2009 Leave a comment


ភាសាខ្មែរ

ឯកសារដកស្រង់៖វិគីភីឌាភាសាខ្មែរ

ភាសាខ្មែរ ឬខេមរភាសា គឺជាភាសារបស់ ប្រជារាស្ត្រខ្មែរភាសាសំស្ក្រឹត និងភាសាបាលីបាន​ជួយបង្កើតខេមរភាសា ព្រោះភាសាខ្មែរបានខ្ចីពាក្យច្រើនពីភាសាអស់នោះ។​ភាសាខ្មែរមានអក្សរក្រមវែងជាងគេនៅលើផែនដី។​ វាជាភាសាមួយដ៏ចំណាស់​ ដែលប្រហែលជាមានដើមកំណើតតាំងតែពី​ ២០០០ឆ្នាំមុនមកម៉្លេះ។ ភាសាខ្មែរមានអនុភាពលើភាសាថៃ និងភាសាឡាវ​ភាសានោះបានខ្ចីពាក្យច្រើនណាស់ពីភាសាខ្មែរដែលពួកអឺរ៉ុបស្មានថាវានៅក្នុងក្រុមភាសាដូចគ្នា។ ភាសានោះគឺជារបស់ក្រុមភាសាថៃក្រាដៃនិងភាសាខ្មែរនៅក្រុមភាសាមនខ្មែរជាមួយភាសាមន និងភាសាវៀតណាម ដែលទាក់ទងភាសាសំស្រ្កឹត

ភាសាខ្មែរ
ប្រទេសនិយាយ ប្រទេសកម្ពុជា, វៀតណាម, ថៃ, ចិន, សហរដ្ឋអាមេរិក, បារាំង, កាណាដា, អូស្រ្តាលី
តំបន់ អាស៊ីអាគ្នេយ៍
ចំនួនអ្នកនិយាយ ១៥៧០ ~ ២១៦០ម៉ឺននាក់
លំដាប់លេខ
ក្រុមភាសា ក្រុមភាសាអូស្រ្តូអាស៊ី
មន-ខ្មែរ
មន-ខ្មែរខាងកើត
ភាសាខ្មែរ
មុខងារជាផ្លូវការ
ភាសាផ្លូវការនៅ image0018កម្ពុជា
គ្រប់គ្រងដោយ
កូដភាសា
ISO 639-1 km
ISO 639-2 khm
ISO/DIS 639-3 khm (ខ្មែរកណ្តាល)
kxm (ខ្មែរខាងជើង)
SIL KMR

អក្សរ

ភស្តុតាងមួយដែលបង្ហាញអំពីការប្រើតួអក្សរខ្មែរ គឺនៅក្នុងសិលាចារឹកវ៉ូកាញប្រទេសវៀតណាមខាងត្បូង​ដែលក្នុងសិលាចារឹកនោះមានចុះកាលបរិច្ឆេទ​ឆ្នាំ៦១១។

ព្យញ្ជនៈ​

​ឆ
​ ធ

image0023

សិលាចារឹកជាភាសាខ្មែរ។ ភាសាខ្មែរជាភាសាមួយដែលមានវ័យចំណាស់។

ជើងរបស់ព្យញ្ជនៈ

ក្ក ខ្ខ គ្គ ឃ្ឃ ង្ង
ច្ច ​ឆ្ឆ ជ្ជ ឈ្ឈ ញ្ញ
ដ្ដ ឋ្ឋ ឌ្ឌ ឍ្ឍ ណ្ណ
ត្ត ថ្ថ ទ្ទ ​ធ្ធ ន្ន
ប្ប ផ្ផ ព្ព ភ្ភ ម្ម
យ្យ រ្រ ល្ល វ្វ ស្ស
ហ្ហ អ្អ

ស្រៈនិស្ស័យ

អា អិ អី អឹ អឺ ​អុ អូ អួ
អើ អឿ អៀ អេ អែ អៃ អោ
អៅ អុំ អំ អាំ អះ អិះ អុះ
អេះ អោះ

ស្រៈពេញតួ

អា ឧុ
ឩិ៏

លេខ

បន្ថែម

ញ៉ អ់ អ៊

ចំណោទលេខ

  • បូក (+)
  • ដក ( − )
  • សើ្ម (=)
  • គុណ (x)
  • ចែក (/)
  • ធំជាង (>)
  • តូចជាង(<)
  • ធំជាងឬស្មើimage003
  • តូចជាង​ឬ​ស្មើimage004
Categories: Khmer View, Tutorial Tags: ,

ព្រះរាជាណាចក្រកម្ពុជា

November 5, 2009 Leave a comment

ព្រះរាជាណាចក្រកម្ពុជា

ឯកសារដកស្រង់៖វិគីភីឌាភាសាខ្មែរ

ព្រះរាជាណាចក្រកម្ពុជាប្រទេសកម្ពុជា ជាប្រទេសមួយស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ មានប្រជាជនប្រមាណជាង ១៣លាននាក់ បន្តពីអាណាចក្រខ្មែរ ដែលមានឥទ្ធិពល យ៉ាងខ្លាំងក្លា គ្រប់គ្រងស្ទើរតែពាសពេញ ឧបទ្វីបឥណ្ឌូចិន ចន្លោះសតវត្សទី១១​ និង១៤។ ប្រជាជនភាគច្រើន ជាជនជាតិខ្មែរ កាន់សាសនាព្រះពុទ្ធហីនយាន​ ហើយក៏មានលាយឡំ ផងដែរនូវ ជនជាតិចាម (ខ្មែរឥស្លាម) និង​ ជនជាតិភាគតិចដទៃ ច្រើនទៀតរស់នៅតាម តំបន់ភ្នំដាច់ស្រយាល។

ប្រទេសកម្ពុជាមានផ្ទៃដី ១៨១.០៣៥ គីឡូម៉ែត្រការ៉េ មានព្រំដែនជាប់ ប្រទេសថៃនៅខាងលិច និងពាយ័ព្យ (៨០០គ.ម)​ ជាប់ប្រទេសឡាវ (៥៤១គ.ម) ខាងជើង និងជាប់ប្រទេសវៀតណាម (១.២២៨គ.ម) ប៉ែកខាងកើត និងអាគ្នេយ៍។ ឈូងសមុទ្រថៃស្ថិតនៅ ភាគខាងនិរតីនៃប្រទេស។ ព្រំប្រទល់ទឹក លាតសន្ធឹង ប្រវែង ៤៤៣គ.ម តាមបណ្តោយ ឈូងសមុទ្រថៃ។ ទន្លេមេគង្គដែលមានប្រភពមកពីខ្ពង់រាបទីបេ ជាផ្លូវទឹកដ៏សំខាន់ហូរកាត់ខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តកំពង់ចាម ខេត្តកណ្តាល និង ខេត្តព្រៃវែង មកបំពេញ ទន្លេសាប និង បឹងទន្លេសាប ដែលជាប្រភព មច្ឆាជាតិមិនចេះរីងស្ងួតរបស់កម្ពុជា។

image0017

ទង់​ជាតិ​កម្ពុជា

image0024

ព្រះឆាយាល័ក្ខកម្ពុជា

រាជធានី ភ្នំពេញ
ប្រមុខរដ្ឋ​ ព្រះមហាក្សត្រនរោត្តមសីហមុនី
ភាសា​ផ្លូវ​ការ​ ភាសាខ្មែរ
ភ្លេង​ជាតិ​ នគររាជ
បាវចនា​ image0035
ផ្ទៃដី​ ១៨១,០៣៥ គម២
ចំនួន​ប្រជាជន​
– ដង់ស៊ីតេ/គម²
១៤,០៧១,០០០
៧៨ នាក់/គម²
រូបបិយប័ណ្ណ រៀល (KHR)
ល្វែង​ម៉ោង​ UTC +៧
កូដទូរស័ព្ទប្រទេស +៨៥៥
កូដកម្មសិទ្ធិប្រទេស
(TLD:Top Level Domain)
.kh

ទីតាំងភូមិសាស្ដ្រ និង លក្ខណៈទូទៅ

ព្រះរាជាណាចក្រកម្ពុជាមានទីតាំងស្ថិតនៅភូមិភាគអាស៊ីអាគ្នេយ៍ ខាងត្បូងឧបទ្វីបឥណ្ឌូចិន ។ ព្រះរាជាណាចក្រកម្ពុជាជាប្រទេសទី៨ បើគិតពីផ្ទៃដី ១៨១ ០៣៥ គីឡូម៉ែត្រការេ ក្នុងចំណោមប្រទេសទាំង ១០​។ ទីតាំងភូមិសាស្ដ្រនេះ បានផ្តល់នូវទំនាក់ទំនង យ៉ាងងាយស្រួល ក្នុងវិស័យសេដ្ឋកិច្ចទេសចរណ៍ ជាមួយប្រទេសជិតខាង និង លើពិភពលោក។

ដោយយោងទៅលើកូអរដោនេភូមិសាស្ដ្រ ព្រះរាជាណាចក្រកម្ពុជាស្ថិតនៅត្រង់ចន្លោះខ្សែស្របទី១០ និង ទី១៥ នៃរយះទទឹងខាងជើង និង ត្រង់ចន្លោះខ្សែបណ្តោយទី១០២ និង១០៨ នៃរយះបណ្តោយខាងកើត។ កូអរដោនេភូមិសាស្ដ្រនេះ បញ្ជាក់ឲឃើញច្បាស់ថា ព្រះរាជាណាចក្រកម្ពុជា ស្ថិតនៅក្នុងតំបន់ត្រូពិក គឺ ក្តៅហើយសើម ម្យ៉ាងទៀត ស្ថិតនៅក្នុង តំបន់អាស៊ីមូសុងគឺ សំបូរភ្លៀង ដែលជាតំបន់មាន លក្ខណៈល្អប្រសើរ ដល់ការលូតលាស់នៃរុក្ខជាតិ និងដំណាំគ្រប់ប្រភេទ។ ដោយយោងទៅលើលក្ខណៈ ទាំងអស់នេះហើយ បានធ្វើឲប្រទេសយើង មានលក្ខណៈល្អក្នុង ការអភិវិឌ្ឍន៍លើ វិស័យទេសចរណ៍ជាតិ ព្រោះជាតំបន់ ទទួលឥទ្ធិពលក្តៅស្ទើរពេញមួយឆ្នាំ ។

  1. ព្រំប្រទល់ប្រទេស៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ប្រវែង ២៦០០គ.ម គឺព្រំប្រទល់ដីគោក ៥ភាគ៦ និង ឆ្នេរសមុទ្រមាន ១ភាគ៦។

· ព្រំប្រទល់ដីគោក៖ ព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ ខាងជើងជាប់សាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ខាងកើតនិងភាគខាងត្បូងជាប់ជាមួយ សាធារណៈរដ្ឋសង្គមនិយមវៀតណាម និង ខាងលិចជាមួយព្រះរាជាណាចក្រថៃ ដែលសុទ្ធជាប្រទេស បានចុះកិច្ចព្រមព្រៀង ធ្វើកិច្ចសហប្រតិបត្តិការខាង នយោបាយ និងអភិវឌ្ឍន៍ប្រទេសជាតិ។

· ព្រំប្រទល់សមុទ្រ៖ ព្រះរាជាណាចក្រកម្ពុជា មានទីតាំងជាប់សមុទ្រ ដោយមានឆ្នេរ ៤៤០ គីឡូម៉ែត្រ ជាយទ្វីបទូលាយ និង សមុទ្រត្រូពិក ជំរៅមធ្យមសំបូរ ជលផល គ្រប់បែបយ៉ាងងាយស្រួល ដល់ការធ្វីអាជីវកម្មនេសាទសមុទ្រ ចិញ្ជឹមសត្វសមុទ្រ និង ជាកន្លែងទេសចរណ៍ដ៏ល្អប្រណិត លាយលំជាមួយខ្សាច់ពណ៌ស ប្រកបដោយ ខ្សល់អាកាសបរិសុទ្ធ។

  1. ទ្រង់ទ្រាយនិង​ទំហំ៖ ព្រះរាជាណាចក្រកម្ពុជា មានទំហំ ១៨១ ០៣៥គ.ម២ មានរាងចតុពហុកោណស្ទើរជ្រុង ដែលមានចំណុចកណ្តាលនៅ ខេត្តកំពង់ធំ ដោយមានប្រវែងពី ជើងទៅត្បូង​៤៤០គ.ម ពីលិចទៅកើត ៥៦០ គ.ម ។ ទំហំទ្រង់ទ្រាយនេះពុំបង្កើតឲមានការលំបាក ដល់ការអភិវឌ្ឍន៍ លើវិស័យទេសចរណ៍ទេ ជាពិសេសគឺមាន ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍។ ក្រៅពីនេះ ព្រះរាជាណាចក្រកម្ពុជា ពុំដែលបានទទួលនូវគ្រោះធម្មជាតិធំៗ ណាមួយទេ ដូចជា បន្ទុះភ្នំភ្លើង ការរញ្ជួយដី។ ម្យ៉ាងវិញទៀត ប្រទេសយើង ស្ថិតនៅក្រៅមណ្ឌលខ្យល់ព្យុះទៀតផង។
  1. សណ្ឋានដី៖ ដោយយោងទៅតាមលក្ខណៈទូទៅនៃ សណ្ឋានដីនៃ ព្រះរាជាណាចក្រកម្ពុជា មានផ្ទៃផតកណ្តាល ជាទំនាប ហើយព័ទ្ធជុំវិញដោយភ្នំ និងខ្ពង់រាប និង ទិសនិរតីជាតំបន់ឈូងសមុទ្រ។ ម៉្យាងទៀត ដោយយោលទៅតាម គោលការណ៍អភិវឌ្ឍន៍ តំបន់ទេសចរណ៍ គេបានចែកប្រទេសកម្ពុជា ជា៤ ផ្នែកធំៗ គឺ៖

· តំបន់វាលរាប៖ តំបន់វាលរាប មានក្រលាផ្ទៃ ២៥០៦៩ គ.ម២ មានប្រជាជនរស់នៅសរុប ៥៨៩៨ ៣០៥ នាក់ និង​ ដង់ស៊ីតេ ប្រជាជនក្នុងតំបន់នេះគឺ ២៣៥ នាក់ ក្នុង ១ គ.ម២(ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៦៣ ឃុំ-សង្កាត់ ចំនួន ៧០០ និងភូមិចំនួន ៦៤១៤។ តំបន់នេះ រួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តព្រៃវែង និង ខេត្តតាកែវ ។ តំបន់វាលរាប ជាតំបន់ដែលមានប្រជាជនរស់នៅចំរុះ ច្រើនជាតិសាសន៍ ក្រៅពីខ្មែរ មានជនជាតិចិន វៀតណាម ចាម ថៃ ឡាវ និង​ ក្រុមជនជាតិស្បែកសដែលមានតិចតួច។ ចំនែកជនជាតិភាគតិច មានរស់នៅក្នុងស្រុក ក្រែកមេមត់ ក្នុងខេត្តកំពង់ចាម ជនជាតិទាំងនោះ​ រួមមានជនជាតិកួយ និង ស្ទៀង។

· តំបន់បឹងទន្លេសាប៖ តំបន់បឹងទន្លេសាប មានក្រលាផ្ទៃ ៦៧៦៦៨គ.ម២ មានប្រជាជនរស់នៅសរុប ៣ ៥០៥ ៤៤៨ នាក់ និង ដង់ស៊ីតេប្រជាជន ៥៧គ.ម២(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៦០ ឃុំ-សង្កាត់ ៤៨៨ ភូមិចំនួន ៤០៤១ ។ តំបន់នេះរួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ក្រុងប៉ៃលិន ខេត្តពោធិសាត់ និង​ ខេត្តកំពង់ឆ្នាំង ។ នៅតំបន់បឹងទន្លេសាប ក្រៅពីជនជាតិភាគតិច ដែលរស់នៅតាមតំបន់ភ្នំ ដូចជា ស្អួច ស្ទៀង និង​ សំរ៉ែជាដើម។

· តំបន់ឆ្នេរសមុទ្រ៖ តំបន់ឆ្នេរសមុទ្រមានក្រលាផ្ទៃ ១៧២ ៣៧ គ.ម២ មានប្រជាជនរស់នៅចំនួន ៨៤៤ ៨៦១ នាក់ និង ដង់ស៊ីតេ ប្រជាជន ៤៩ នាក់ ក្នុង ១ គ.ម២(ជំរឿន ឆ្នាំ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន២១ ឃុំ-សង្កាត់ ចំនួន ១៥២ និងភូមិចំនួន ៧០៥។ តំបន់នេះរួមមាន ក្រុងព្រះសីហនុ ខេត្តកំពត ខេត្តកោះកុង ក្រុងកែប ។ ខេត្តក្រុងទាំង ៤នេះ មានទីតាំងជាប់នឹងសមុទ្រកម្ពុជា ដែលមានប្រវែង ៤៤០ គ.ម។ តំបន់ឆ្នេរសមុទ្រកម្ពុជា គឺត្រូវបានកំណត់យក ក្រុងព្រះសីហនុ ជាចំនុចកណ្តាល ដែលមានចំងាយ ២៣២ គ.ម ពីរាជធានីភ្នំពេញ។ នៅតំបន់នេះគេសង្កេតឃើញ មានជនជាតិខ្មែរចំនួន ៨០% ក្រៅពីនេះ មានជនជាតិ ឥស្លាម វៀតណាម ចិន ថៃ និង ជនជាតិភាគតិចដូចជា ជនជាតិស្អួច។ ប្រជាជនភាគច្រើន មានជីវភាពធូធារក្នុងការប្រកបរបរ កសិកម្ម និង នេសាទ។ នៅតំបន់ឆ្នេរសមុទ្រ សណ្ឋានដីមានលក្ខណៈ ជាខ្ពងរាប​ វាលរាប និង ឆ្នេរសមុទ្រ និង ឈូងសមុទ្រ។ដីតំបន់នេះមានលក្ខណៈជាដីខ្សាច់ច្រើន ។ តំបន់នេះអាចប្រកបរបរដាំ ដំណាំដូងប្រេង កៅស៊ូ ដូង ម្រេច ធូរ៉េន ។ល។ ជាពិសេស តំបន់នេះសំបូរ ទៅដោយ ដើមកោងកាងជាប ច្រើនប្រភេទ។ ក្រៅពីលក្ខណៈ ទាំងអស់នេះ គេសង្កេតឃើញមានកោះ ចំនួន ៦០។ ក្នុងនោះ នៅ ខេត្តកោះកុង មាន ២៣ ខេត្តកំពត មាន២ ក្រុងព្រះសីហនុ មាន២២ និងក្រុងកែប មាន១៣។ ក្នុងចំណោម ប្រវែងឆ្នេរសមុទ្រសរុប ៤៤០ គ.ម ខេត្តកោះកុង មានប្រវែង ២៣៧ គ.ម ខេត្តកំពត មានប្រវែង ៦៧គ.ម ក្រុងព្រះសីហនុ មានប្រវែង ១១០គ.ម និង ក្រុងកែប មានប្រវែង ២៦គ.ម។ ឈូងសមុទ្រកម្ពុជាមាន ជំរៅពុំសូវជ្រៅប៉ុន្មានទេ ហើយមាបាតរាវស្មើ។ ជំរៅទឹកជាមធ្យម ៥០ម៉ែត្រ ជំរៅគិតជា អតិបរមាមិនលើស​ ពី៨១ម៉ែត្រទេ ។ ឈូងសមុទ្រនេះ ខ័ណ្ឌប្រទេសកម្ពុជា ជាពីរឧបទ្វីបម៉ាឡាកា។ តំបន់ឆ្នេរ មានផ្ទៃដី ១៧២៣៧ គ.ម២ ក្រុងកែប មាន ៣៣៦គ.ម២ ខេត្តកំពត មាន ៤៨៧៣ គ.ម២ និង ខេត្តកោះកុង មាន ១១១៦០គ.ម២ ។

· តំបន់ភ្នំ និង ខ្ពង់រាប៖ តំបន់ភ្នំ និង ខ្ពង់រាបមានក្រលាផ្ទៃ ៦៨ ០៦១ គ.ម២ មានប្រជាជនរស់នៅចំនួន ១១៨៩ ០៤២ នាក់ និង ដង់ស៊ីតេប្រជាជន ១៧គ.ម២ (ជំរឿនឆ្នាំ ១៩៩៨) ដែលក្នុងនោះមានស្រុក-ខ័ណ្ឌ ចំនួន៣៩ ឃុំ-សង្កាត់ ចំនួន ២៨៣ និងភូមិចំនួន ២២៤៦។ តំបន់នេះរួមមាន ខេត្តកំពង់ស្ពឺ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី។ ប្រជាជនដែលមានននៅក្នុងតំបន់ខ្ពង់រាប និង​ភ្នំ ក្រៅពីជនជាតិខ្មែរ ឡាវ ចិន ថៃ វៀតណាម នៅមាន ជនជាតិភាគតិចមានចំនួន ១៨ក្រុមទៀតៈ ជនជាតិព្នង ស្ទៀង ក្រោល រអួង ទំពូន ថ្មូន ប្រ៊ូវ ស្មិល គួយ អានោង ចារាយ គ្រឹង រដែរ ខា ស្អួច កាចក់ កាវ៉ែត និង លុន។ ក្នុងចំណោម ជនជាតិទាំងអស់នោះ ជនជាតិព្នងមានចំនួន ច្រើនជាងគេ គឺ ៤៥% នៃជនជាតិទាំងអស់។

Categories: Khmer View, Tutorial Tags: ,

ពិធីបុណ្យអុំទូក

November 1, 2009 Leave a comment

ពិធីបុណ្យអុំទូក

នៅខែកក្តិកមានពិធីបុណ្យជាច្រើន ដែលក្នុងនោះមានពិធីបុណ្យធំៗចំនួន ៣គឺពិធីបុណ្យប្រណាំងទូក អកអំបុក សំពះព្រះខែ និងបណ្តែតប្រទីប ដែលគេតែងរៀបចំជារៀងរាល់ឆ្នាំនៅ ព្រះរាជាណាចក្រកម្ពុជា។ ពិធីបុណ្យទាំងនេះគេប្រារព្ធធ្វើទន្លេចតុមុខ មានរយះពេល ៣ថ្ងៃ គឺចាប់ពី ថ្ងៃទី ១៤, ១៥កើត ដល់ថ្ងៃ ១រោច ខែកក្តិក នៅពេលយប់មានការបណ្តែតប្រទីប។ រីឯពិធីបុណ្យអកអំបុក សំពះព្រះខែវិញ គេប្រារព្ធធ្វើនៅពាក់កណ្តាលរាត្រី ១៥កើត ខែកក្តិក តែប៉ុណ្ណោះ។

ការដង្ហែក្បួនទូក


ការប្រណាំង


ការប្រគលជ័យលាភី

ប្រវត្តិបុណ្យអុំទូក

ពិធី​បុណ្យ​អុំ​ទូក​ ត្រូវ​បាន​គេ​ប្រារព្ធ​ធ្វើ​តាំង​ពី​សម័យ​បុរាណ​ ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់​កង​ទ័ព​​ជើង​ទឹក​ ខ្មែរ ដែល​បាន​រំដោះ​ទឹកដី​រួច​ផុត​ពី​ការ​ជិះ​ជាន់​ របស់​ពួក​ខ្មាំង​សត្រូវ​(​ពួក​ចាម) ។ ពិធី​នេះ​បាន​ទទួល​ការ​និយម​​គាំ​ទ្រ​ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ទិស​ទី ហើយ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ ដោយ​មាន​ការ​ប្រណាំង​ទូក​អុំ និង​ទូក​ចែវ​បុរស-នារី​ បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​ ឆ្លុះ​បញ្ចាំង​ពី​ជំនឿ​សាសនា​យ៉ាង​មុត​មាំ ។ ក្នុង​ឱកាស​នោះ គេ​សង្កេត​ឃើញ​ប្រជាពលរដ្ឋ​មក​ពី​បណ្ដា​ខេត្ត ក្រុង​មួយ​ចំនួន​យក​ទូក​មក​ប្រណាំង​ដណ្ដើម​យក​ជ័យជម្នះ​ ឱ្យ​ខេត្ត​របស់​ខ្លួន​ទៀត​ផង ។ នៅ​អំឡុង​ឆ្នាំ ១១៧៧ ពួក​ចាម​បាន​លើក​ទ័ព​មក​ធ្វើ​ការ​លុក(លុយ) ​ត្រួត​ត្រា​ប្រទេស​កម្ពុជា​​អស់​រយៈពេល​ប្រមាណ​៤​ឆ្នាំ ខណៈ​នោះ​ព្រះ​បាទ​ជ័យវធន (ជ័យវរ្ម័ន​ទី​៧) បាន​ធ្វើ​ការ​បង្រួប​បង្រួម​ជាតិ ចំណាយ​ពេល​វេលា​រៀបចំ​យុទ្ធសាស្ត្រ​កង​ទ័ព​ ប្រយុទ្ធ​ប្រឆាំង​ចំពោះ​ពួក​ចាម​ រហូត​ទទួល​បាន​ជ័យ​ជម្នះ ហើយ​ព្រះ​អង្គ​បាន​ឡើង​គ្រង​រាជ​សម្បត្តិ​ដឹក​នាំ​ប្រទេស​​ជាតិ នៅ​ឆ្នាំ​១១៨១ និង​បាន​ធ្វើ​ឱ្យ​ប្រទេស​ជាតិ​មាន​ការ​រីក​ចម្រើន​ រុង​រឿង​ដល់​កម្រិត​កំពូល​ថែម(ទៀត) ។ តាម​ឯកសារ​ប្រវត្តិសាស្ត្រ និង​សិលាចារឹក នានា បាន​បញ្ជាក់​ថា ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ បាន​ឡើង​គ្រង​រាជ​សម្បត្តិ​នៅ​រាជ​ធានី​សោធបុរៈ និង​រៀបចំ​កសាង​ប្រទេស​ជាតិ​ឡើង​វិញ​ ដូច​ជា​ កសាង​ប្រាសាទ​ សាលា​សំណាក់ មន្ទីរពេទ្យ ផ្លូវ​ថ្នល់​ ប្រព័ន្ធ​ធារាសាស្ត្រ​ពាស​ពេញ​ផ្ទៃ​ប្រទេស ។

តាម​រយៈ​ចម្លាក់​នៅ​ប្រាសាទ​បាយ័ន ​គេ​សង្កេត​ឃើញ​មាន​ប្រាង្គ​ប្រាសាទ​មុខ​បួន​បែរ​នៅ​គ្រប់​ទិស ដែល​ធ្វើ​ឱ្យ​អ្នក​ប្រាជ្ញ​ជាតិ​ អន្តរជាតិ​មួយ​ចំនួន​យល់​ថា "​ប្រាសាទ​បាយ័ន ជា​វិមាន​ទេព ​ក្នុង​រឿង​ព្រេង​និទាន​មាន​លក្ខណៈ​អច្ឆរិយ​ខ្លាំង​ណាស់ " ។ នៅ​តាម​ជញ្ជាំង​​នៃ​ប្រាសាទ មាន​ចម្លាក់​ទាក់​ទង​ទៅ​នឹង​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​ ទំនៀម​ទម្លាប់​ប្រពៃណី សាសនា សិល្បៈ កីឡា ជាពិសេស​ការ​ធ្វើ​សឹក​សង្គ្រាម​ជាមួយ​ពួក​ចាម​ ដែល​ដឹកនាំ​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧ ទទួល​បាន​ជ័យ​ជម្នះ​យ៉ាង​ធំធេង​តាម​​រយៈ​ចម្បាំង​កង​ទ័ព​ជើង​ទឹក ។ អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ចម្បាំង​កង​ទ័ព​ជើង​ទឹក ដែល​ត្រូវ​បាន​គេ​ឆ្លាក់​ជាប់​នឹង​ជញ្ជាំង​យ៉ាង​ល្អ​ប្រណីត​គួរ​ឲ្យ​គយគន់​ ខ្លាំង​ណាស់ ។ ចម្លាក់​នៃ​កង​ទ័ព​ជើង​ទឹក​នេះ​ត្រូវ​បាន​គេ​កុលបុត្រ​ខ្មែរ​ជំនាន់​ក្រោយ ចង​ចាំ​ពី​គុណ​បំណាច់​របស់​បុព្វបុរស​ខ្លួន ដែល​បាន​រំដោះ​ទឹក​ដី​ឲ្យ​រួច​ពី​ការ​ត្រួត​ត្រា​របស់​ខ្មាំង​សត្រូវ ហើយ​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​អុំទូក​រម្លឹក​គុណ​បំណាច់​ដ៏​ថ្លៃ​ថ្លា​ នេះ​ជា​រៀង​រល់​ឆ្នាំ ។ ពិធី​នេះ មាន​តាំង​ពី​សម័យ​មហា​អង្គរ រហូត​មក ហើយ​ប្រជា​ពលរដ្ឋ​ខ្មែរ​តែង​ប្រារព្ធ​ធ្វើ​ពិធី​បុណ្យ​អុំទូក ដើម្បី​ធ្វើ​ការ​ប្រលង​ប្រណាំង​ទូក​គ្រប់​ប្រភេទ ទាំង​បុរស និង​ស្ត្រី ដែល​មក​ពី​គ្រប់​ខេត្ត​ក្រុង ។

ចំណែក​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម ដែល​មាន​ឈាមជ័រ​ដូច​គ្នា ទោះ​បី​ជា​សព្វ​ថ្ងៃ​នេះ​បាន​ឃ្លាត​ឆ្ងាយ​ពី​យើង ហើយ​រស់​នៅ​ក្រោម​ការ​ត្រួត​ត្រា​របស់​ប្រទេស​វៀតណាម​ យ៉ាង​ណា​ក៏​ដោយ ក៏​ពួក​គាត់​នៅ​តែ​រក្សា​នូវ​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ​ដដែល គេ​តែង​តែ​នាំ​គ្នា​ប្រារព្ធ​ពិធី​បុណ្យ​អុំទូក​ជា​រៀង​រាល់​ឆ្នាំ​មិន​ដែល​ ខក​ខាន​នោះ​ទេ ។ ជា​រៀងរាល់​ឆ្នាំ​បង​ប្អូន​ខ្មែរ​កម្ពុជា​ក្រោម នៅ​ខេត្ត​ឃ្លាំង​បាន​ប្រារព្ធ​ធ្វើ​ពិធី​នេះ ដើម្បី​រម្លឹក​ដល់​គំរូ​វីរភាព​របស់​កង​ទ័ព​ខ្មែរ​នា​សម័យ​មហានគរ ដែល​ដណ្ដើម​ជ័យ​ជម្នះ​ពី​ពួក​ចាម ក្នុង​រជ្ជកាល​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧ ហើយ​រៀប​ចំ​ប្រទេស​ជាតិ​ឲ្យ​មាន​ការ​រីក​ចម្រើន​រុង​រឿង​ដល់​កម្រិត​កំពូល ។ តាម​ឯកសារ​ស្រាវជ្រាវ​ជ្វ្រាវ​តន្ត្រី និង​ជីវិត​របស់​អ្នក​ស្រី​កែវ ណារុំ បាន​បញ្ជាក់​ថា ស្ដេច​ក្រាញ់ នៅ​កម្ពុជា​ក្រោម​ ស្រុក​បាសាក់​បាន​រៀប​ចំ​កង​ទ័ព​ជា​៣​ក្រុម ដើម្បី​ការពារ​ភូមិ​សាស្ត្រ​របស់​ខ្លួន គឺ​១-ទ័ព​ស្រួច​ហាត់​ច្បាំង​នឹង​ទូក​ដែល​មាន​ទ្រង់​ទ្រាយ​ដូច​សព្វថ្ងៃ ។ ២-ទ័ព​ជំនួយ​ហាត់​ច្បាំង​នឹង​ទូក​ចែវ​មាន​ទ្រង់​ទ្រាយ​ដូច​ទូក​សព្វថ្ងៃ​ដែរ និង ទី​៣-ទ័ព​បាសាក់ គឺ​ទូក​ធំ​មាន​ដំបូល​ចែវ​ក្ដោង​រាង​ស្រួច​ដំបូល កាត់​មុខ​ឥត​ជញ្ជាំង​សម្រាប់​ផ្ទុក​ស្បៀង​កង​ទ័ព ។ របៀប​បង្ហាត់​ទូក​ចម្បាំង​នេះ ស្ដេច​ក្រាញ់​នៅ​កម្ពុជា​ក្រោម​ តែង​ឲ្យ​មន្ត្រី​នៅ​ក្រោម​ឱវាទ ធ្វើ​ការ​ប្រលង​ប្រណាំង​ទូក​នៅ​ថ្ងៃ​ទី​១៥​កើត ខែ​កត្តិក ដោយ​ឲ្យ​កេណ្ឌ​ទាហាន​ជើង​គោក និង​ជើង​ទឹក​មក​ធ្វើការ​សម​យុទ្ធ​ជា​រៀង​រាល់​ឆ្នាំ រយៈ​ពេល​មួយ​យប់​មួយ​ថ្ងៃ និង​បាន​ក្លាយ​ជា​ទំនៀម​ទម្លាប់​ដ៏ មាន​សារ​សំខាន់​សម្រាប់​ជនជាតិ​ខ្មែរ ។

ក្នុង​ពិធី​នេះ មាន​ការ​លយ​ប្រទីប ដើម្បី​ឧទ្ទិស​កុសល​ដល់​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់​នូវ​សេចក្ដី​សុខ​សប្បាយ​ ភោគ​ផល​ក្នុង​ការ​ងារ​កសិកម្ម របរ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ។ នៅ​ពេល​យប់ តាម​ក្រសួង​នីមួយ​ៗ មាន​បណ្ដែត​ប្រទីប​លម្អ​ទៅ​ដោយ​ភ្លើង​ចម្រុះ​ពណ៌​គួរ​ជា​ទី​គយ​គន់ និង​បាញ់​កាំជ្រួច​ព្រោង​ព្រាត ដែល​មាន​មនុស្ស​ម្នា​ចូលរួម​ទស្សនា​យ៉ាង​ច្រើន​កុះករ បញ្ចេញ​នូវ​ស្នាម​ញញឹម​គ្រប់​គ្នា ។ ចំណែក​ឯ​ពិធី​អក​អំបុក និង​សំពះ​ព្រះខែ​ត្រូវ​បាន​ប្រជា​ពលរដ្ឋ​ខ្មែរ​ធ្វើ​ឡើង ដើម្បី​រម្លឹក​ដល់​ព្រះពោធិសត្វ ដែល​យក​កំណើត​ជា​ទន្សាយ​បាន​លះបង់​អាយុ​សង្ខារ​ក្នុង​ការ​បំពេញ​បារមីទាន​ ដល់​ឥន្ទ្រព្រាហ្មណ៍​។ ការ​គិត​របស់​ព្រះពោធិសត្វ​ នេះ បាន​ក្ដៅ​ដល់​ឥន្ទ្រព្រាហ្មណ៍ ហើយ​ព្រះ​អង្គ​បាន​និយាយ​ថា "ជីវិត​ខ្ញុំ​នឹង​ក្ស័យ​ជា​មិន​ខាន​ធ្វើ​ម្ដេច​នឹង​បាន​អាហារ​បរិភោគ" ។ ពេល​នោះ​ទន្សាយ​ពោធិសត្វ​ បាន​ពោល​ថា "ខ្ញុំ​មាន​តែ​សាច់ និង​ឈាម​ត្រូវ​ការ​ឲ្យ​ជា​ទាន បើ​អ្នក​ចង់​បាន​ចូរ​រក​អុស​មក​បង្កាត់​ភ្លើង​ទៅ​ចុះ ខ្ញុំ​នឹង​លោត​ចូល​ក្នុង​ភ្លើង​​ឲ្យ​បាន​ជា​អាហារ​បរិភោគ" ។ ឥន្ទ្រព្រាហ្មណ៍​គ្រាន់​តែ​ឮ​ដូច្នេះ ក៏​ទៅ​បង្កាត់​ភ្លើង​ចំណែក​ឯ​ទន្សាយ ក៏​លោត​ចូល​ភ្លើង​ភ្លាម​​ប៉ុន្តែ ដោយ​អំណាច​នៃ​សេចក្ដី​ជ្រះ​ថ្លា ព្រះឥន្ទ្រ​ក៏​ហោះ​ទៅ​ទ្រ​មិន​ឲ្យ​ភ្លើង​ឆេះ​រោម​មួយ​សរសៃ​ឡើយ ។ ឃើញ​ដូច្នេះ ព្រះ​ឥន្ទ្រ​ក៏​ហោះ​ទៅ​ឋាន​លើ យក​ថ្មកែវមនោសិលា​គូស​រូប ​ទន្សាយ​នៅ​​ក្នុង​រង្វង់​ព្រះ​ចន្ទ ជាប់​តាំង​ពី​នោះ​រហូត​មក ហើយ​មនុស្ស​គ្រប់​រូប​ឃើញ​រូប​ទន្សាយ​ច្បាស់​នៅ​ថ្ងៃ​១៥​កើត ។ ចំណែក​អ្នក​ស្រុក​តែង​រៀបចំ​ប្រារព្ធ​ពិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រម្លឹក​ដល់​ព្រះ​ពោធិសត្វ​ នៅ​តាម​វត្ត​អារាម ភូមិ​ស្រុក និង​ទី​ប្រជុំ​ជន​នានា ដោយ​មាន​ចេក អំបុក​ ទឹក​ដូង ផ្លែ​ឈើ [] …… ។

ឯកសារយោង

  1. វេបសាយអំពីស្ត្រី(បុណ្យ​អុំ​ទូក​កើត​តាំង​ពី​រជ្ជការ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧)
Follow

Get every new post delivered to your Inbox.